សេចក្តីជូនដំណឹងស្តីពីការ

 ជ្រើសរើសនិស្សិតអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០១៤-២០១៨

សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត សូមជូនដំណឹងដល់សិស្ស-និស្សិ តដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនិងឆ្នាំកន្លងមកទាំងអស់ឲ្យបានជ្រាបថាវិទ្យាស្ថានធ្វើការជ្រើសរើស និស្សិតអាហារូបករណ៍ឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សា ២០១៤-២០១៨ ចំនួន ១៥០០ នាក់់ រួមមានៈ

អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ចំនួន ៥០០ នាក់ បង់ថ្លៃសិក្សា ៧០$/១ឆ្នាំ រយៈពេល ៤ ឆ្នាំ

អាហារូបករណ៍ ៧០% ថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ចំនួន ១០០០ នាក់ បង់ថ្លៃសិក្សា ១២០$/១ឆ្នាំ រយៈពេល ៤ ឆ្នាំ

ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ                                                                                    ផុតកំណត់ទទួលពាក្យៈ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៤ កាលបរិច្ឆេទចូលរៀនលើកទី : ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៤    

ទទួលចុះឈ្មោះចូលរៀនលើកទីចាប់ពីថ្ងៃជូនដំណឹងនេះតទៅ                                                                              ផុតកំណត់ទទួលពាក្យៈ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៤ កាលបរិច្ឆេទចូលរៀនលើកទី : ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៤

ថ្នាក់សិក្សាបរិញ្ញាបត្រ ថ្នាក់បន្តបរិញ្ញាបត្រឆ្នាំទី៣ និងបរិញ្ញាបត្ររង

១. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស
២. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសណ្ឋាគារ-ទេសចរណ៍
៣. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន
៤. មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ
៥. មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៏ជនបទ

លក្ខខណ្ឌនៃការសិក្សាៈ
-សម្រាប់ថ្នាក់បរិញ្ញាបត្រៈ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រឺសញ្ញាបត្រដែលមានតម្លៃស្មើ។
-សម្រាប់ថ្នាក់បរិញ្ញាបត្ររងៈ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ (ធ្លាក់បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើ ។
-សម្រាប់ថ្នាក់ឯកទេសជាន់ខ្ពស់ៈ ត្រូវមានសញ្ញាបត្រឌីប្លូម។

និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្ររងអាចសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងទី៤ នៅទីនេះ ឬនៅសាកលវិទ្យាល័យនានាបាន។

បញ្ជាក់ៈ
ម៉ោងសិក្សាចែកជា៤ពេលៈ ថ្ងៃចន្ទ- សុក្រ
ពេលព្រឹក ៖ ០៧:៣០- ១០:៣០AM
ពេលរសៀល ៖ ០១:៣០ - ៤:៣០PM
ពេលយប់ ៖ ០៥:៣០ - ៨:៣០PM   

ថ្ងៃសៅរ៍-អាទិត្យ
០៧:៣០ - ១២:០០ AM និង ០១:៣០ - ០៤:៣០PM